សួស្តី សូមស្វាគមន៍មកកាន់មហាវិទ្យា International Travel College of New Zealand (ល័យការធ្វើដំណើរអន្តរជាតិនៃប្រទេសនូវែលសេឡង់) (ITC) ។ យើងសង្ឃឹមថាអ្នកនឹងរកឃើញព័ត៌មាននៅលើទំព័រនេះមានប្រយោជន៍។ ប្រសិនបើអ្នកមានសំណួរបន្ថែម សូមកុំស្ទាក់ស្ទើរក្នុងការផ្ញើរអ៊ីម៉ែលមកយើងខ្ញុំ៖ international@itc.co.nz ។
អំពី ITC
ITC គឺជាអ្នកផ្តល់នូវវគ្គបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វិស័យអាកាសចរណ៍ ការធ្វើដំណើរ និងទេសចរណ៍។ បានបង្កើតឡើងក្នុងឆ្នាំ 1996 ITC បានជួយនិស្សិតឱ្យសម្រេចបាននូវគោលដៅអាជីពរបស់ពួកគេ អស់រយៈពេលជាង 20 ឆ្នាំមកហើយ។
ក្នុងនាមជាអ្នកឈ្នះពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ទេសចរណ៍ប្រទេសនូវែលហ្សេឡង់ដ៏ល្បីល្បាញ ITC ត្រូវបានទទួលស្គាល់ដោយឧស្សាហកម្មសម្រាប់ឧត្តមភាពក្នុងការបណ្តុះបណ្តាលវិស័យទេសចរណ៍។
ទីកន្លែង
ប្រទេសនូវែលសេឡង់គឺជាប្រទេសដែលមានសុវត្ថិភាពនិងស្រស់ស្អាតដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏អស្ចារ្យមួយដើម្បីរស់នៅ និងសិក្សា។ ភ្ញៀវទេសចរណ៍បរទេសត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅចូលទៅក្នុងប្រទេសនេះដែលមានភាពស្រស់ស្អាត មានពណ៌បៃតង មានសុវត្ថិភាព និងត្រូវបានគេចាត់ទុកថាជាកន្លែងមួយគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក។
ITC មានទីតាំងស្ថិតនៅក្នុងបេះដូងនៃក្រុងអូកឡិន (Auckland) ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់។ មានប្រភេទកន្លែងស្នាក់នៅផ្សេងៗជាច្រើនសម្រាប់និស្សិត នៅក្នុងចម្ងាយដែលអាចដើរបាន។
ជាមួយនឹងចំនួនប្រជាពលរដ្ឋប្រហែល 1,6 លាននាក់ ទីក្រុងអូកឡិនមានអ្វីៗគ្រប់យ៉ាងដែលអ្នករំពឹងចង់បានពីទីក្រុងដ៍ទំនើបមួយនេះ។ មានហាងកាហ្វេ និងភោជនីយដ្ឋានដ៏អស្ចារ្យ មានកន្លែងសម្រាប់ដើរទិញឥវ៉ាន់ដ៏ល្អឥតខ្ចោះ មានតំណភ្ជាប់ការដឹកជញ្ចូនល្អនិងឈុតឆាកតន្ត្រី និងកន្លែងកម្សាន្ត។
ទីក្រុងអូកឡិន មានវប្បធម៌ចម្រុះ និងជាកន្លែងកំណើតចំពោះវប្បធម៌ខុសៗគ្នាជាច្រើន។ បច្ចុប្បន្នមាននិស្សិតអន្ដរជាតិចំនួន 65.000 នាក់ដែលកំពុងរស់នៅនិងកំពុងសិក្សានៅទីក្រុងអូកឡែន ដែលមកពីទូទាំងពិភពលោក។
វគ្គសិក្សា
ITC ផ្តល់ជូននូវសញ្ញាប័ត្រដែលលេចធ្លោចំនួនប្រាំសម្រាប់ឧស្សាហកម្មអាកាសចរណ៍ ការធ្វើដំណើរ និងទេសចរណ៍។ វគ្គសិក្សាពេញម៉ោងទាំងនេះ មានរយៈពេលចាប់ពី 20 សប្តាហ៍ ដល់ 2 ឆ្នាំ។
វគ្គសិក្សារបស់យើងផ្តល់ជូននូវការបណ្តុះបណ្តាលផ្នែកឧស្សាហកម្មជាក់ស្តែង តាមរយៈជំនាញក្នុងការគ្រប់គ្រង រួមទាំង សញ្ញាប័ត្រដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះប្រសិនបើអ្នកពិតជាងប់ងល់អំពីការធ្វើដំណើរ និងទេសចរណ៍ ពេលនោះគ្មានកន្លែងណាប្រសើរជាង ដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនោះទេ។
និស្សិតក៏នឹងចូលរួមផងដែរក្នុងថ្ងៃការបង្កើតក្រុមការងារ ការធ្វើដំណើរទីវាល សិក្ខាសាលាសម្រាប់ការរៀបចំប្រវត្តិរូប ទស្សនាវប្បធម៌ និងឱកាសនានាសម្រាប់បទពិសោធន៍ការងារ។
សិទ្ធិការងារ
និស្សិតអន្តរជាតិមានសិទ្ធិធ្វើការក្រៅម៉ោង (រហូតដល់ 20 ម៉ោងក្នុងមួយសប្តាហ៍) លើវគ្គសិក្សាភាគច្រើននៅ ITC ។
ប្រសិនបើពួកគេបញ្ចប់វគ្គសិក្សា 2 ឆ្នាំដោយជោគជ័យ ពួកគេអាចដាក់ពាក្យសុំទិដ្ឋាការធ្វើការងារបានចំនួន 12 ខែ។
ITC មានអត្រាលទ្ធផលការងារដ៏ល្អបំផុត ហើយត្រូវបានគោរពយ៉ាងខ្លាំងដោយនិយោជកនៅក្នុងឧស្សាហកម្មអាកាសចរណ៍ អាកាសយានដ្ឋាន ការធ្វើដំណើរ និងទេសចរណ៍។ ដោយសារសញ្ញាប័ត្រដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់យើងនិស្សិតដែលបញ្ចប់ការសិក្សារបស់យើងរកបានការងារធ្វើដ៏អស្ចារ្យ មិនត្រឹមតែនៅក្នុងប្រទេសនូវែលសេឡង់នោះទេ ក៍ប៉ុន្តែនៅទូទាំងពិភពលោកផងដែរ។
គ្រឿងបរិក្ខានៅមហាវិទ្យាល័យ
គ្រឿងបរិក្ខានានារបស់យើង គឺល្អឥតខ្ចោះ ហើយយើងសន្យាថានឹងមានតម្លៃសិក្សានិងធនធានដ៍ល្អបំផុត ។ យើងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសយានដ្ឋានផ្ទាល់ខ្លួន ដោយបំពាក់នូវបន្ទប់យន្តហោះដែលបានរចនាឡើងតាមបំណង សម្រាប់ការបណ្តុះបណ្តាលអ្នកចូលរួមក្នុងការហោះហើរ ក៏ដូចជា ផ្នែកត្រួតពិនិត្យចុះឈ្មោះចូលយន្តហោះ និងផ្នែកការអញ្ជើញអ្នកដំណើរឱ្យឡើងយន្តហោះផងដែរ។
យើងក៏មានបន្ទប់ពិសោធន៍កុំព្យូទ័រ ការចូលប្រើប្រាស់អ៊ីនធឺណិតនិង វ៉ាយហ្វាយ (wifi) ដោយឥតគិតថ្លៃ បន្ទប់សម្រាប់ការសិក្សាដោយខ្លួនឯង និងកន្លែងកម្សាន្ត បន្ទប់រួមសម្រាប់និស្សិតនិងផ្ទះបាយសម្រាប់និស្សិត។
ការជួយគាំទ្រាំនិស្សិត
ITC ផ្តល់នូវបរិយាកាសមួយដែលមានការជួយគាំទ្រ និងមានការថែទាំសម្រាប់និស្សិតអន្តរជាតិ។ បុគ្គលិករួសរាយរាក់ទាក់របស់យើង អាចជួយអ្នកក្នុងការចុះឈ្មោះចូលរៀននិងឆ្លើយនូវសំណួរណាមួយដែលអ្នកអាចមានអំពីកន្លែងស្នាក់នៅលក្ខខណ្ឌតម្រូវនានាសម្រាប់ទិដ្ឋាការ ចំណាយក្នុងការរស់នៅនិងច្រើនទៀត។
ក្រុមជួយបង្រៀនរបស់ ITC ត្រូវបានជ្រើសរើសដោយផ្ទាល់ដៃទាំងអស់តាមរយៈបទពិសោធន៍ទូលំទូលាយរបស់ពួកគេក្នុងផ្នែកឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសនូវែលសេឡង់និងនៅបរទេស។ ពួកគេនាំមកនូវជំនាញនិងឯកទេសស៊ីជម្រៅពិតប្រាកដដល់ថ្នាក់រៀន។
បុគ្គលិករបស់ ITC មានចំណង់ចិត្តខ្លាំងក្លា មានការជម្រុញលើកទឹកចិត្ត និងមានឆន្ទៈដើម្បីជួយជានិច្ច។ ពួកគេមានតម្រេកយ៉ាងខ្លាំងក្លាអំពីការធ្វើដំណើរ ពួកគេជឿលើអ្វីដែលពួកគេធ្វើ ហើយពួកគេចង់ឃើញអ្នកទទួលបានជោគជ័យ!
របៀបដាក់ពាក្យសុំ
ការចុះឈ្មោះចូលរៀនពីបរទេសលើវគ្គសិក្សាណាមួយនៃអាកាសចរណ៍ ការធ្វើដំណើរ ឬវគ្គសិក្សាទេសចរណ៍ គឺមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់គេហទំព័រនេះ។ ការដាក់ពាក្យសុំពីនិស្សិតអន្ដរជាតិត្រូវបានទទួលយកនៅគ្រប់វគ្គសិក្សាទាំងអស់របស់យើង។
ប្រសិនបើអ្នកចង់ចុះឈ្មោះ, រឿងដំបូងដែលអ្នកត្រូវធ្វើគឺបញ្ចប់ ទំរង់ស្នើសុំព័ត៌មាននិស្សិតអន្តរជាតិ ។ នេះនឹងជួយយើងវាយតម្លៃលក្ខណ់សមស្របរបស់អ្នកសម្រាប់មហាវិទ្យាល័យ។ អ្នកអាចបំពេញបែបបទនេះនៅលើអ៊ីនធើណេតហើយយើងនឹងឆ្លើយតបទៅអ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកចង់កែលម្អភាសាអង់គ្លេសរបស់អ្នក នៅមុនពេលសិក្សានៅឯ ITC យើងមានដៃគូមួយចំនួន ជាមួយសាលាភាសាអង់គ្លេសប្រទេសនូវែលសេឡង់ ។
យើងទន្ទឹងរង់ចាំឮពីអ្នក។ យើងមានវគ្គចូលរៀនពេញមួយឆ្នាំ ហើយមានវគ្គសិក្សាដ៍ល្អឥតខ្ចោះ ដែលសមស្របទៅនឹងគោលដៅអាជីពរបស់អ្នក!
Check out our Cambodia (Khmer) flyer